The Most Expensive Item Auctioned World

Cambodia Situations.

Photograph of the 2011 Pulitzer Prize-Winning Touch the Human Heart

Cambodia Situations.

Cambodia Situations

Cambodia Situations.

Chimpanzees Give Birth ‘Like Humans’

Learning and Sharing-Love, Care, and Share

Learning and Sharing-Love, Care, and Share.

My Professional sites Launched!

តារាកំប្លែង American និយាយភាសាខ្មែរ!

ជាការពិណាស់ពួកគេទាំងបួននាក់មិនត្រឹមតែចេះនិយាយខ្មែរទេ ថែមទាំងចេះកំប្លែងទៀត គិតៗទៅចំជាមហាអស្ចារ្យមែន!

រៀនគិតដើម្បីជីវិតរុងរឿង

កុំហូបតាមឃ្លាន កុំហ៊ានតាមចង់
កុំខ្លាចប្រាប់ត្រង់ កុំបង់កុហក។

ពេលហូបអ្វីក៏ដោយកុំចេះតែឃើញហកដាក់នោះ អ្នកត្រូវគិតអំពី
សុខភាពខ្លួនអែងផងថាតើរបស់នឹងវាមានអនាម័យ ឬ
ក៏អត់​ បើមិនដូច្នោះទេ វានឹងបង្កផលវិបាកដល់ខ្លួនអែងជាមិនខាន
ដោយសារតែជម្ងឺមួយភាគធំបង្កឡើងដោយសារចំនីអាហារនេះតែម្តង។​

ពេលខ្លះកុំក្លាហ៊ានជ្រុលហួសហេតុពេកនៅពេលដែលអ្នកចង់
ធ្វើអ្វីមួយដោយតាមតែចិត្តនឹកឃើញខ្វះការពិចារណាឲ្យសោះ
ក្នុងន័យនេះមិនមានន័យថាមិនឲ្យអ្នកបញ្ចេញភាពក្លាហ៊ាន
នោះទេ​ ប៉ុន្តែអ្នកត្រូវតែចេះបញ្ចេញសេចក្តីក្លាហ៊ានរបស់អ្នកឲ្យ
ត្រូវនឹងស្ថានការណ៍និងពលវេលាទើបអាចនាំប្រយោជន៍ដល់ខ្លួនអ្នកបាន។

អ្នកជាមនុស្សត្រូវតែមានចិត្តទៀងត្រង់ក្លានហ៊ានប្រឈមមុខនឹងការ
ពិតដែលបានកើតឡើងនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកដោយ
មានទំនួលខុសត្រូវខ្ពស់ចំពោះអ្វីដែលខ្លួនបានប្រព្រិត្ត។

ពេលខ្លះអ្នកក៏ត្រូវចេះកុហកខ្លះដែរដើម្បីការពារផលប្រយោជន៍របស់ខ្លួន
តែការកុហកនោះអ្នកត្រូវគិតថាវានឹងមិនមានផលប៉ៈពាល់ដល់អ្នកដ៏ទៃឡើយ
ក្នុងន័យនេះមិនមានន័យថាឲ្យអ្នកចេះកុហកគេទេ តែនៅក្នុងស្ថានភាព
ជាកស្តែងរបស់មនុស្សគេមិនអាចជៀសវាងការនិយាយកុហកបានឡើយ។​

បើបងប្អូនគិតថាមានចំនុចខ្វះខាត ឬ មិនយល់ស្របនៅ
ទស្សនៈនេះសូមផ្តល់ជាយោបល់

និពន្ឋដោយ: មី សុវណ្ណ

មនុស្ស និង ប្រាក់

ទុកលុយដូចព្រៈ ខ្លួនដូចកញ្ជៈ បំរើតាមតណ្ហា
បានមួយមិនគ្រប់ ដប់មិនអស្ចារ្យ ជិតដាច់សង្ខា
ទើបស្រវាធម៌។

ធម៌ជួយអាម៉េចបានបើជិតដាច់ខ្យល់ហើយឬក៏បួងសួងទៅព្រៈពុទ្ឋយ៉ាងម៉េច
បើព្រៈអង្គបានចែងយ៉ាងច្បាស់ថាអត្តាហិអត្តនោនាថោមានន័យថាខ្លូនទីពឹងខ្លួន
តថាគតមិនជួយអ្វីបានឡើយគ្រាន់តែប្រាប់ផ្លូវឲ្យអ្នកជួយខ្លួនអែង។

អ្នកខ្លះចំណាយពេលពេញមួយជីវិតដើម្បីតែរកលុយ
ដោយមិនមានពេលបង្កភាពស្និតស្នាលជាមួយគ្រួសារសាច់ញាតិ្តឬមិត្តភ័ក្កសោះ។
ហើយមានអ្នកខ្លះទៀតហ៊ានដល់លៈបង់ជិវិតឬកាប់សម្លាប់គ្នាផងក៏មានដែរ ដោយមានលោភៈពេក។

ដូចនេះអ្នកត្រូវលៃពេលឲ្យមានពេលជួបជុំគ្រួសារឬមិត្តភ័ក្កខ្លះទៅដើម្បីបង្កឲ្យជីវិត
ស្គាល់ភាពសប្បាយនិងផ្តល់សុភមង្គលដល់គ្រួសារ។

អញ្ចឹងទេបើបងប្អូនបានអានអត្ថបទនេះហើយគួពិចារណាទៅលើការបដិបដ្តព្រៈធម៌
ដោយកុំចេះតែជឿគ្មានការពិចារណា។
មួយយវិញទៀតត្រូវសន្សំនិងក៏សាងនូវអំពើល្អពីឥឡូវនេះទៅកុំចាំតែស្អែកនោះ
ព្រោះស្អែកមិនអស់ទេ។​ការធ្វើបុណ្យទានមិនចាំបាច់តែទៅវត្តឬព្រៈវិហារទេ
បុណ្យកើតមានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទាំងអស់
ឲ្យតែយើងមានចិត្តបរិសុទ្ឋធ្វើគាត់
ដូចជាការជួយអ្នកដ៏ទៃ ការមិនបង្កបញ្ហាឲ្យអ្នកដ៏ទៃក្តៅក្រហាយ
ចេះចែករំលែក។ល។
បើបងប្អូនយល់ថាអត្តបទនេះមានការខ្វះខាត
ឬខុសឆ្គងសូមមេតាផ្តល់ជាយោបល់

និពន្ឋដោយ: មី សុវណ្ណ

ថ្វីមាត់មនុស្ស

អែមាត់អ្នកខ្លះ​ ចូលចិត្តខ្លាំណាស់ និយាយដើមគេ
ចាក់រុកអេកអូច បង្ខូចឈ្មោះគេ គ្មានពេលទំនេរគេជេរាល់ថ្ងៃ។

អែមាត់ខ្លះណា ចូលចិត្តវាចា ផ្អែផ្អែមណាស់ថ្លៃ
តែនៅក្នុងចិត្ត ពឺសពុលដូចចៃ​ មួយថ្ងៃៗ​ ខាំគេខាំអែង។

អែមាត់ខ្លះទៀត ចរិតមាយាត ចូលចិត្តប្រលែង
សប្បាយរួចសើច ជេគេជេអែង វោហាសំដែងថា អែងអស់ចារ្យ។

មាត់អាចនាំគ្រោះ បើយើងទ្រគោះ ហួសចេញមកបាន
ប៉ះពាល់ដល់គេ គេទ្រាំមិនបាន គេតប់ធាក់ច្រាន នឹងបានខៀវជាំ។​

មាត់អាចនាំលាប បើយើងចេះរៀប ពាក់ពាក្យទន់ភ្លន់ពិត
ស្គាល់តូចស្គាល់ធំ ស្គាស់ញាតិ្តស្គាស់មិត្ត ធ្វើឲ្យជីវិត រស់យ៉ាងសុខសាន្ត។

មាត់មនុស្សយើងហាស​ មានច្រើនប្រភេទណាស់
អ្នកខ្លះចូលចិត្តនិយាយផ្អែមល្ហែមណាស់
តែក្នុងចិត្តកាចសាអាវមែនទែន
ជាជាងមនុស្សដែលមានសំដីកញ្ឆក់កញ្ឈីងទៅទៀត។
ហើយអ្នកខ្លះទៀតហាស​ដល់មានពេលទំនេរពេកទៅ
ចេះតែនិយាយដើមគេ ឬពេលខ្លះនិយាយដើមពីក្រុមគ្រួសារ
អែងទៅប្រាប់គេអ្នកដ៏ទៃឲ្យគេដឹងដល់ថ្ងៃណាមួយ
គេមើលងាយទើបភ្ញាក់ខ្លួនថាខ្លួនអែងខុស។​
តាមពិតវាជាកាចំណាយពេលអត់ប្រយោជន៍ហ្មង
លើសពីនេះទៅទៀតបែជានាំទុកដាក់ខ្លួនអែងទៀតផងក៏មានដែរ។​
ដូចនេះហើយបានជាគេឲ្យទៅរៀនសូត្រដើម្បីអី​​
គឺដើម្បីចេះវិភាគរកខុសត្រូវសម្រាប់ធ្វើជាប្រយោជន៍ដល់ខ្លួន
អែងនឹងអ្នកដ៏ទៃក៏ដូចជាសង្គមជាតិហ្នឹងណា៎។
អែអ្នកខ្លះទៀតហ្នឹងចូលចិត្តការប្រើពាក្យម៉ាក់ងាយគេ
ឬដៀលគេអញ្ចេះមួយអញ្ចុះមួយដែលជាហេតុនាំទុកដាក់ខ្លួន។

ជារួមមកឃើញថាបើបងប្អូនបានអានអត្តបទអស់ទាំងនេះហើយ
គិតថាវាមានប្រយាជន៍សូមមេតាចែករំលែក
ទៅដល់មិត្តភ័ក្ក​ ឬសាច់ញាតិ្តដើម្បីជាគំនិតពិចារណា
មុននឹងនិយាយស្តី ឬធ្វើអ្វីមួយដើម្បីឲ្យបានជាប្រយោជន៍។


និពន្ឋដោយ: ​មី សុវណ្ណ

ដោះសារថារវល់

គេថារវល់​ អ្នកអើយកុំឆ្ងល់ គឺគេដោះសារ ព្រោះមនុស្សក្នុងលោក ទោះជាតិសាសណា​ សុទ្ឋតែមានការ រវល់ដូចគ្នា។

មនុស្សក្នុងលោកយើងនេះ​ ចូលចិត្តតែប្រើពាក្យដោះសារ ថាខ្ញុំរវល់ណាស់ គ្មានពេលទាក់ទងទៅអ្នក ឬបង ឬអូន…ទេ ព្រោះការងារវាមមាញឹកពេក។​​ អ្នកអាចសង្កេតមើលថា តើមនុស្សទាំងអស់ពិតជារវល់រហូតដល់គ្មាន ពេលសូម្បីតែនិយាយគ្នា៣មាត់សោះ ឬយ៉ាងម៉េច? ​​ ភាពរវល់របស់មនុស្សមានច្រើនប្រភេទណាស់ ដូចជារវល់ដើរលេងជាមួយមនុស្សសំខាន់ រវល់តែដេក រវល់ស៊ីផឹក រវល់ធ្វើការងារ…។ល។ យើងមិនចោទប្រកាន់ទេ ទោះជាគេរវល់នៅក្នុងទំរង់មួយណាក៏ដោយ ប៉ុន្តែរវល់ឲ្យមានហេតុផលគ្រប់គ្រាន់។

ជាទូទៅមនុស្សគេឲ្យ តំលៃទៅលើភាពចាំបាច់និងភាពសំខាន់ លើអ្វីមួយបើគេគិតថាវាមានសារះសំខាន់សម្រាប់គេ នោះគេនឹងធ្វើវាភ្លាមជាមិនខាន។

អ្នកត្រូវចាំថាបើយើងជាមនុស្សសំខាន់សម្រាប់គេ គេពិតជាឆ្លៀតឳកាសខ្លះទាក់ទងមកយើងជាមិនខាន ឡើយ​ទោះបីជាគេរវល់ដល់ថ្នាក់ណាក៏ដោយ។

និពន្ឋដោយ: មី សុវណ្ណ